SSVP KATARINA OR SSVP CCSC
ក្រុមវ៉ាំងសង់ដឺប៉ូលសន្តីកាតារីណា(SSVP KTRN) ឬក៏យើងហៅថា ក្រុងវ៉ាំងសង់ដឺប៉ូលមណ្ឌលនិស្សិតកាតូលិក(SSVP CCSC) គឺជាក្រុមវ៉ាំង សង់មួយដែលកើតចេញពីនិស្សិតដែលរស់នៅក្នុងមណ្ឌលនិស្សិតកាតូលិក។ ក្រុមនេះគឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនក្នុងក្រុម វ៉ាំងសង់កម្ពុជា ហេតុនេះហើយទាំងរចនាសម្ព័នដែលជារបៀបក្នុងការអនុវត្តន៍ការងារក៏មានលក្ខណៈដូចគ្នាមួយចំនួនទៅនឹងក្រុងឯទៀតៗដែរ តែក្រុមនេះក៏មានរបៀប និងគោលការណ៍មួយចំនួនដែលដាច់ដោយឡែក ក្នុងន័យដែលធ្វើឲ្យក្រុមមានលក្ខណៈប្រសើរទាំងទំនាក់ទំនងក្នុងក្រុម ក៏ដូចជាការងារ តែអ្វីដែល ពិសេសនោះគឺក្រុមរបស់យើងបានព្យាយាមរកដំណោះស្រាយចំពោះបញ្ហានីមួយៗដែលកើតមាន។ ខាងក្រោមនេះគឺជាទម្រង់ទៅនៃក្រុមរបស់យើង ដែលអនុលោមទៅតាមគោលការណ៍របស់ថ្នាក់ជាតិ៖
ក្រុមវ៉ាំងសង់ដឺប៉ូលសន្តីកាតារីណា
ការចូលរួមក្នុងការអភិវឌ្ឍន៍សង្គមគឺជាគោលដៅរបស់យើង យើងចង់ឃើញសង្គមដែលយើងរស់នៅ ជាសង្គមដែលមានការឲ្យតម្លៃទៅលើបុគ្គល គ្របរូប ហើយផ្តល់ឲ្យពួកគេទទួលបាននូវលក្ខខណ្ឌ័រស់នៅសមរម្យមួយ មិនតែប៉ុណ្ណោះយើងចង់ឃើញនូវការចែករំលែកនៃសេចក្តីស្រលាញ់ ពីមនុស្ស ម្នាក់ទៅកាន់មនុស្សឯទៀតៗដោយក្តីស្រលាញ់ពីព្រះជាម្ចាស់ម្ចាស់។ យើងខ្ញុំសូមអធិដ្ឋាន សូមឲ្យពិភពលោកទាំងមូលកុំបោះបង់អ្នកដែលកំពុងតែជួប ផលលំបាកនិងអ្នកដែលគ្មានទីពំនឹងចោលឡើយ សូមឲ្យគេទទួលបានសេចក្តីស្រលាញ់ដ៏ពិតៗពីព្រះជាម្ចាស់.....!