តើក្រុមរបស់យើងជាអ្វី?
ក្រុមរបស់យើងគឺជាក្រុមរបស់អ្នកដែលដើរតាមគំរូរបស់សន្តវិនសេនដឺប៉ូល ជាក្រុមដែលជួយអ្នកក្រីក្រដែលកំពុងតែជួបប្រទះនូវផលលំបាក មិនតែប៉ុណ្ណោះក្រុមរបស់យើងបានយកចិត្តទុកដាក់ខ្លាំងទៅលើកុមារ ជាពិសេសគឺកុមារអាណាថា ជារួមគឺសន្តវិនសេនដឺប៉ូលគាត់គឺជាគំរូរបស់យើងក្នុង ការបំពេញបេសកម្ម។ ក្រុមរបស់យើងមានឈ្មោះថា ក្រុមវិនសេនដឺប៉ូលសន្តីកាតារីណា ឬក៏ក្រុមវិនសេនដឺប៉ូលមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ( SSVP Katarina or SSVP CCSC ) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Society of Saint Vicent de Paul of Saint Catherine Or Society of Saint Vicent de Paul of Catholic Church Student Center ។
និមិត្តសញ្ញានៅក្នុងក្រុមរបស់យើង
តាមរយះអង្គប្រជុំរួមនៅក្នុងក្រុមនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៣ យើងបានសម្រេចបាននៅអត្តសញ្ញាណរបស់យើង ដែលសម្គាល់ដោយរូប និមិត្តខាងក្រោមៈ
អត្ថន័យ៖
ពណ៍
១. ពណ៍លឿងៈ តំណាងអោយពន្លឺដែលយើងទទួលបានពីព្រះជាម្ចាស់
២. ពណ៍បៃតងចាស់ៈ តំណាងអោយក្តីសង្ឃឹមនិងជំនឿយ៉ាងរឹងមាំដែលយើងទទួលបានពីព្រះជាម្ចាស់
៣. ពណ៍ខៀវៈ តំណាងអោយសាម្គីភាព ភាពរួបរួមគ្នាជាធ្លុងតែមួយក្នុងសហគមន៍ដ៏ធំគឺពិភពលោក
៤. ពណ៍ក្រហមៈ តំណាងអោយភាពអង់អាចក្លាហាន តស៊ូពុះពារ ភាពរឹងមាំនៃកម្លាំង
៥. ពណ៍បៃតងខ្ចីៈ តំណាងអោយការរីកធំធាត់នៃក្តីសង្ឃឹមនិងជំនឿពេលដែលស្គាល់ព្រះជាម្ចាស់
៦. ពណ៍សៈ តំណាងអោយភាពស្មោះត្រង់ ភាពបរិសុទ្ធនៃជំនឿនិងក្តីស្រលាញ់ដ៏ស្មោះរវាងយើងនិងព្រះជាម្ចាស់
រូប
១. រូបឈើឆ្កាងលាយនិងអក្សរ Jesus : តំណាងអោយព្រះយេស៊ូគ្រីស្ត និងព្រះបិតា
២. រូបបេះដូងពណ៍ក្រហមៈ តំណាងអោយក្តីស្រលាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ និងរបស់យើងទាំងអស់គ្នា ចំពោះពិភពលោកទាំងមូល
៣. រូបព្រាបពណ៍សៈ តំណាងអោយសុខសន្តិភាពដ៏ពេញលេញក្នុងពិភពលោកនិងសន្តិភាពនៅក្នុងដួងចិត្តរបស់យើងម្នាក់ ហើយក៏ជាតំណាងអោយ ព្រះ វិញ្ញាណដ៏វិសុទ្ធផងដែរ
៤. រូបដៃពីរទ្រព្រះគម្ពីរៈ តំណាងអោយយើងទំាងអស់គ្នាដែលយកជាមាគ៍ារបស់ព្រះជាម្ចាស់សម្រាប់ការដឹកនាំជីវិត
៥. អក្សរ CCSC : តំណាងអោយមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ដែលមានពាក្យពេញថា Catholic Church Student Center
៦. រូបសញ្ញាសមាគមសន្តវិនសេនដឺប៉ូល និង ក្រុមសន្តីកាតារីណា(ST. CATHERINE CONFERENCE) : តំណាងអោយឈ្មោះរបស់ក្រុមរបស់យើង ដែលស្ថិត នៅក្រោមឧវាទរបស់សមាគមវិសេនដឺប៉ូល
ការបកស្រាយជារួម
ព្រះជាម្ចាស់គឺជាប្រភពនៃពន្លឺ ជាប្រភពនៃសុខសន្តិភាព ជាប្រភពនៃសេចក្តីស្រលាញ់ ព្រះអង្គបានផ្តល់នូវពន្លឺនៃសេចក្តីស្រលាញ់ ពន្លឺនៃសុខសន្តិភាព ទៅកាន់ពិភពលោកទាំងមូល តាមរយះការបូជាជីវិតរបស់ព្រះបុត្រារបស់ព្រះអង្គនៅលើឈើឆ្កាងដើម្បីរំដោះបាបរបស់មនុស្សលោក ហើយមហាពលិ កម្មដ៏ធំមហាសាលមួយនេះ បានធ្វើអោយយើងយល់អំពីសេចក្តីស្រលាញ់ សុខសន្តិភាពដែលព្រះអង្គបានផ្តល់មកអោយយើងរាល់គ្នា ហើយយើងក៏បន្ត ចែករំលែកទោកាន់មនុស្សគ្រប់រូបអោយបានដឹង បានយល់ពីក្តីស្រលាញ់មួយនេះ

ហេតុអ្វីបានជាមានក្រុមវ៉ាំងសង់នៅកម្ពុជាយើងដែរ?
ដោយឈររលើទស្សនះវិស័យៈ ចង់ឃើញសង្គមកម្ពុជាដែលអ្នកក្រីក្រងាយរងគ្រោះ ទទួលបាននូវគុណភាពតម្លៃ សិទ្ធិសេរីភាពជំនឿសាស នាដោយមិនប្រកាន់ពូជាសាសន៍ពណ៌សម្បុរណាឡើយ ជាពិសេសទទួលបាននូសេចក្តីស្រលាញ់ពីព្រះជាម្ចាស់ ។ យើងខ្ញុំជាសមាជិកមួយក្នុងក្រុម វ៉ាំង សង់ដឺប៉ូល យងបានយកតាមគំរូក្នុងការលៈបង់នូវសេចក្តីសុខផ្ទាល់ខ្លួនដែលលោក វ៉ាំងសង់ដឺប៉ូលបានធ្វើ។ ទឹកចិត្តសប្បុរសធម៌និងការលៈបង់របស់ លោកបានជំរុញឲ្យយើងដែលកំពុងតែរស់នៅក្នុងសង្គមមួយដែលមានអ្នកក្រីក្រ អ្នកដែលរងទុក្ខលំបាក កុមារអាណាថា អ្នកគ្មានទីពឹង អ្នកដែលរងវិបត្តិ ផ្លូវចិត្ត.... បានជំរុញយើងឲ្យនឹកឃើញពីសប្បុរសធម៌របស់លោក។ មិនត្រឹមតែសង្គមកម្ពុជាប៉ុណ្ណោះទេ ដែលមានសមាគន៍សន្តវ៉ាំងសង់នោះ គឺគេមានស មាគន៍នេះតាំងពីយូរយារណាស់មកហើយ គឺផ្តើមពីឆ្នាំ ១៨៣៣ ដែលលោក ហ្វេដេរិកអូសាណាម ជាអ្នកដែលដើរតាមនិងឹយគំរូតាម សន្ត វ៉ាំងសង់ដឺប៉ូល ក្នុងការបង្កើតក្រុមសប្បុរសធម៌ ដោយម្នាក់ៗដែលជាសមាជិកត្រូវជួយអ្នកក្រីក្រ។ អាស្រ័យហេតុនេះហើយទើបប្រទេសកម្ពុជាយើងបានបង្កើតក្រុម នេះឡើងដើម្បីអ្នកក្រីក្រ ហើយក្នុងនោះក៏មានក្រុម វ៉ាំងសង់ដឺប៉ូលមណ្ឌលនិស្សិត មួយដែលជាសមាជិកក្នុងប្រទេសកម្ពុជា។ ដោយយើងជានិស្សិត ហើយយើងបានមើលឃើញពីពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាដែលទន់ខ្សោយជាងយើង ដែលរងទុក្ខជាងយើង ដែលកំពុងតែត្រូវការឲ្យយើងជួយ យើងក៏បានពេញចិត្តនិងគោលការរបស់ក្រុមវ៉ាំងសង់ ហើយគំរូរបស់សន្តវ៉ាំងសង់ក៏ជាអ្នកដែលជំរុញលើកទឹកចិត្តយើងយ៉ាងពេញទំហឹង ពេលដែល យើងបំពេញការងារនេះ ក៏ដូចជាពេលដែលយើងជួបផលលំបាកផងដែរ។
ក្រុមវ៉ាំងសង់សន្តីកាតារីណា SSVP Katarina or SSVP CCSC
ក្នុងគោលការនៃទិសដៅក្នុងការជួយអ្នកក្រីក្រដូចគ្នាទៅនឹងក្រុមឯទៀតៗក្នុងប្រទេសកម្ពុជា ក្រុមរបស់យើង(SSVP CCSC) ក៏បានដាក់ ចេញនូវគោលដៅមួយចំនួនក៏ដូចជាគម្រោងសកម្មភាពដែលយើងត្រូវធ្វើដើម្បីជាចំណុចរួមរបស់ក្រុមដែលសមាជិកម្នាក់ៗត្រូវតែយល់ ត្រូវតែដឹងអំពីអ្វី ដែលក្រុមរបស់យើងនឹងត្រូវធ្វើ។ មិនតែប៉ុណ្ណោះការអនុវត្តន៍ក៏ជាកត្តាសំខាន់ដែលបម្រើឲ្យគោលដៅរបស់យើងមានប្រសិទ្ធិភាព ហើយដើម្បីឲ្យយល់ពី បេសកម្មដែលយើងនឹងអនុវត្តន៍សម្រាប់ឆ្នាំនេះ សូមស្វែងយល់ពីគម្រោងក្នុងក្រុមរបស់សន្តីកាតារីណានៅខាងក្រោម៖
កាលវិភាគក្នុងឆ្នាំ ២០១២-២០១៣