អំពីសមាជិករបស់យើង......!
ចាប់តាំងពីពេលដែលមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក បានសម្រេចឲ្យមានឲ្យមានក្រុមវ៉ាំងសង់ដឺប៉ូលនៅក្នុងមណ្ឌលមក គឺជារៀងរាល់ ឆ្នាំ យើងតែងតែមាននិស្សិតព្រមស្មគ្រ័ចិត្តចូលរួមជាមួយយើងក្នុងការបំពេញបេសកម្មមនុស្សធម៌នេះ។ នេះជាការចូលរួមចំនែករបស់ពួកគាត់ទាំងនោះ នៅក្នុងសកម្មភាពសង្គម ដែលជាគោលបំណងនៃការបង្ហាញពីសេចក្តីស្រលាញ់ពីព្រះជាម្ចាស់ទៅកាន់មនុស្សទូទៅដោយមិនប្រកាន់ពូជ សាសន៍ ពណ៌ សម្បុរអ្វីឡើយ។ យើងព្រមធ្វើការទាំងនេះដោយក្តីស្រលាញ់ ដោយក្តីអំណរពីព្រះជាម្ចាស់៖
ទាំងអស់នេះគ្រាន់តែជាបញ្ជីរាយនាមបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយវាក៏ជាបញ្ជីស្តីពីសមាជិកអចិន្ត្រៃរបស់សមាគមនសន្តវ៉ាំងសង់ដឺប៉ូល សន្តីកាតារីណា ដែរ មានន័យថា អ្នកដែលមានឈ្មោះក្នុងបញ្ជីនេះហើយ និងនូវតែជាសមាជិករបស់ក្រុម SSVP SKTRN ដដែល ហើយបញ្ជីនេះនឹងថែម ឈ្មោះសមាជិកថ្មីៗ ជានិច្ច ដរាបណា ក្រុមនេះនូវតែមានដំណើរការ ក៏ប៉ុន្តែសមាជិកក្រុមម្នាក់ៗត្រូវតែគោរពទៅតាមលក្ខន្តិកៈរបស់ក្រុម។ សូមយើងដែល ជាអ្នកចូលរួមក្នុងសកម្មភាពបម្រើអ្នកក្រីក្រ សូមឲ្យយើងធ្វើកិច្ចការនេះឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនជានិច្ច។
អាម៉ែន...!
អាម៉ែន...!