***************************************************************************
តើអ្វីទៅជា សមាគមសន្តវ៉ាំងសង់ដឺប៉ូល?
( វ៉ាំងសង់ដឺប៉ូល ឬ វិនសេនដឺប៉ូល )
****************************************
និមត្តសញ្ញារបស់សមាគម
សមាគមសន្តវ៉ាំសង់ដឺប៉ូលដែលយើងនិយមហៅ
កាត់ថាSSVP(Society of Saint Vincent de Paul)គឺជាអង្គការកាតូលិកអន្តរជាតិមួយដែលបាន បង្កើតនៅក្រុងប៉ារីសនៅឆ្នាំ ១៨៣៣ ដោយលោក ហ្រ្វេ ដេរិក អូសាណាម រួមជាមូយនឹងក្រុម របស់គាត់ជាច្រើននាក់ ដោយយកគំរូរបស់សន្តវិនសេនដឺប៉ូល ក្រុមនេះត្រូវបានជំរុញដោយគំនិត និងការងាររប ស់សន្តវិនសេនដឺប៉ូល។ ក្រុមនេះប្រព្រឹត្តបែបនេះដោយសមាជិកម្នាក់ៗ ជួយអ្នកក្រីក្រដោយមានទំនាក់ទំនងជាមួយអ្នកក្រីក្រ យ៉ាងជិតស្និទ្ធ។ សមាគមនេះត្រូវប្រតិបត្តិតាមគោលបំណងរបស់អ្នកបង្កើត ក្រុម ប៉ុន្តែមានការកែទំរងខ្លះៗទៅតាមលក្ខខណ្ឌនៃពិភពលោក។ សមាគមនេះមានលក្ខណៈជាកាតូលិកហើយបើកចំហរចំពោះអ្នកទាំងអស់ ដែលចង់រស់នៅ តាមជំនឿរបស់ខ្លួនដោយស្រលាញ់អ្នកជិតខាងរបស់ពួកគេ ដោយដាក់ខ្លួនជាអ្នកក្រីក្រ។ គ្មានការងារសប្បុរសណាជាការងារ បរទេសចំពោះសមាគមនោះទេ ។សមាគមនេះជួយអ្នកក្រីក្រតាមសេចក្តីត្រូវការរបស់អ្នកក្រីក្រ ហើយផ្សព្វ ផ្សាយនូវសេចក្តីថ្លៃថ្នូរនិងសេចក្តីសុច្ចរិតរបស់មនុស្ស។ សមាគមគឺផ្តោតសំខាន់ទៅលើការជួយអ្នកក្រីក្រ ហើយមិនត្រឹមតែផ្តល់នូវសេចក្តីត្រូវការប៉ុណ្ណោះទេប៉ុន្តែថែមទាំងកែប្រែនូវស្ថានការ ដែលផ្តល់ផលវិបត្តិចំពោះអ្នកក្រីក្រថែមទៀត។
សមាជិកក្រុម សន្តវិនសេនដឺប៉ូល រួបរួមគ្នាក្នុងស្មារតិតែមួយដោយដាក់ខ្លួនជាអ្នកក្រីក្រនិង ចេះចែករំលែកគ្នា។ ស្មារតីសមាគមស្វែងរកព្រះជាម្ចាស់តាមរយៈការអធិដ្ឋានការសញ្ជឹង គិតអំពីព្រះបន្ទូលការប្រៀនប្រដៅនៃព្រះសហគមន៍តាមរយៈការរស់នៅប្រចាំថ្ងៃរបស់ពួកគេនិង តាមទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដែលមានសេចក្តីត្រូវការ ដើម្បីធ្វើជាសាក្សីនៃសេចក្តីស្រលាញ់របស់ព្រះយេស៊ូគ្រីស្តជាម្ចាស់។ សព្វថ្ងៃនេះសមាគម សន្តវិនសេនដឺប៉ូល បានរីកចំរើនរហូតដល់ ១៤១ ប្រទេសនិងក្រុមគ្រួសារវិនសេនជិតមួយលាននាក់នៅលើពិភពលោក ។

:| អត្ថន័យនៃនិមិត្តសញ្ញារបស់សមាគមសន្តវ៉ាំងសង់ដឺប៉ូល |:
***************************************************************************
សមាគមនសន្តវ៉ាំងសង់ដឺប៉ូលបានកំណត់និមិត្តសញ្ញារួមមួយសម្រាប់ក្រុមរបស់ខ្លួន។ តើនិមិត្តសញ្ញានេះមានន័យយ៉ាងណា? តើរូបនីមួយៗ តំណាងឲ្យអ្វីទៅបានជាគេសម្រេចចិត្តដាក់និមិត្តសញ្ញាបែបនេះ?.....????
អត្ថន័យរបស់និមិត្តសញ្ញារបស់ក្រុមវ៉ាំងសង់
ប្រសិនបើយើងគ្រាន់តែគ្រលៀសភ្នែកមួយភ្លែត ទៅលើរូបសញ្ញាខាងលើនេះ វាហាក់ដូចជារង្វង់មូលពណ៌ខៀវដែលគូសកាត់ដោយគំនូស ពណ៌សតែប៉ុណ្ណោះ។ ក៏ប៉ុន្តែជាការពិតទៅយើងនិងឃើញអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ប្រសិនបើយើងពិនិត្យបន្តិចទៅលើទ្រង់ទ្រាយរបស់និ មិត្តសញ្ញានេះ។ តើបងប្អូនមើលឃើញអ្វីដែរ?
- ទីមួយ ៖ រូបត្រីៈ រូបត្រីគឺជាមិនមិត្តសញ្ញាតំណាងឲ្យគ្រិស្តបរិសទ័ ហើយនៅក្នុងន័យនេះផងដែរ រូបត្រីនេះគឺជារូបតំណាងឲ្យសមាគមនសន្តវ៉ាំងសង់ដឺ ប៉ូលនេះផ្ទាល់តែម្តង។
- ទីពីរ៖ រូបភ្នែកត្រីៈ បានសេចក្តីថា ភ្នែកគឺតំណាងឲ្យព្រះនេត្ររបស់ព្រះជាម្ចាស់ដែលព្រះអង្គទ្រង់ទតដោយប្រុងប្រយត្ន័ក្នុងការស្វែងរកនិងជួយអ្នកក្រីក្រ ពីក្នុងចំណោមពួកយើងរាល់គ្នា។
- ទីបី៖ រូបសញ្ញាខ្វែងនៅត្រង់កន្ទុយត្រី ឬក៏កន្លែងប្រសព្វជាចំណងៈ គឺតំណាងឲ្យភាពរួបរួមនិងភាពតែមួយនៃសមាជិកនៅក្នុងក្រុមហើយក៏ដូចជាការស ហាការជាមួយអ្នកក្រីក្រ។
- ទីបួន៖ រង្វង់មូលជុំវិញរូបសញ្ញាៈ តំណាងឲ្យសកលឬពិភពលោកដ៏ធំទូលាយដែលមានសមាគមនសន្តវ៉ាំងសង់ដឺប៉ូល ហើយក៏ដូជាសហគមនអន្តរជាតិ មួយផងដែរ។
- ទីប្រាំ៖ ពាក្យថា serviens in spe : គឺមានន័យថាបម្រើក្នុងក្តីសង្ឃឹម ជាក្តីសង្ឃឹមដែលបានមកពីព្រះយេស៊ូគ្រិស្តជាអង្គម្ចាស់របស់យើងរាល់គ្នា។

សូមបងប្អូនស្វែងយល់បន្ថែមអំពី៖
១. តើសន្ត វ៉ាំងសង់ដឺប៉ូលជានរណា?
២. តើលោកហ្វេដេរិអូសាណាមជានរណា?
៣. តើមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកចាប់ផ្តើមមានក្រុមវ៉ាំងសង់ពីពេលណា?
៤. តើក្រុមរបស់យើងជាអ្វី?

***************************************************************************************************