មតិយោបល់របស់យើង
@@@@@@@@@@@@@@@@@@@@
អត្ថបទដោយៈ កញ្ញា គឹមអឿន |:
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
នាងខ្ញុំឈ្មោះ ឡុច គឹមអឿន ភេទស្រី ជានិសិ្សតឆ្នាំទី៤នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកសង្គមវិទ្យា។ ស្រុកកំណើតនៅខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅមណ្ឌលនិសិ្សតព្រះសហគមន៏កាតូលិក។ខ្ញុំស្គាល់ព្រះសហគមន៏នៅ ឆ្នាំ២០០៨ ហើយក្លាយជាគ្រីស្គបរិស័ទនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០០៩នៅព្រះសហគមន៏កោះរការក្រៅខេត្តកំពង់ចាម។ កាលពីខ្ញុំស្ថិតនៅក្នុងក្រុមយុវជន មិនទាន់ចូលរស់នៅក្នុងមណ្ឌលគឺខ្ញុំមិនដែលស្គាល់ក្រុមវុំាងសង់ទេ តែបន្ទាប់ពីបានចូល ក្នុងមណ្ឌលនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ ២០០៩ ខ្ញុំបានស្គាល់ក្រុមវុំាងសង់តាមរយៈសិស្សច្បងដែល ជាសមាជិកក្រុមវុំាងសង់ ដែលគាត់មានការប្រជុំពីអាទិត្យម្តង់នៅល្ងាចថ្ងៃសៅរ៏ ហើយគាត់បានអញ្ជើញនិសិ្សតឆ្នាំទីមួយចូលរួមខ្ងុំក៏បានចូលរួម ដោយចង់ដឹង ពីអត្ថន័យនៃពាក្យវុំាងសង់និងសកម្មភាពរបស់ពួកគាត់។ តាមពិតពាក្យវុំាងសង់ជាឈ្មោះរបស់បូជាចារ្យ មួយរូប ដែលចូលចិត្តជួយអ្នកក្រីក្រ កុមារកំព្រា អ្នកជំងឺ សួរសុខទុក្ខ អ្នកទោស ជាដើមដូច្នេះក្រុមវុំាងសង់ ( កាតារីណា)គឺជាតំណាងអោយសន្តវុំាងសង់ហើយសមាជិកក្រុមត្រូវធ្វើតាមសកម្មភាពរបស់សន្តវុំាងសង់ដោយពោរពេញដោយសេចក្តី ស្រលាញ់។ ពេលលឺបែបនេះខ្ងុំក៏បានសំរេចចិត្តចូលរួមព្រោះខ្ញុំចង់ចែកសេចក្តិស្រលាញ់ដល់អ្នកដទៃដូចជា សន្តវុំាងសង់ដែរ។ ពេលក្លាយជាសមាជិកក្រុមវុំាងសង់មក ខ្ញុំបានចូលរួមសកម្មភាពជាមួយពួកគាត់ថ្ងៃដំបូងបានទៅសួរសុខទុក្ខបងប្អូនក្បែរលូទឹកស្អុយ ពេលឃើញទិដ្ឋភាពបែបនេះខ្ងុំមានអារម្មថាក្រុមវុំាងសង់ពិតជាអស្ចារ្យណាស់ដែលបានលះបង់ពេលវេលាដ៏សំខាន់ទៅសួរសុខទុក្ខពួកគាត់ និងលេងជាមួយក្មេងៗដែល ធ្វើអោយពួកគាត់មានសេចក្តីស្រលាញ់សេចក្តីសង្ឃឹមនិងធ្វើអោយពួកគាត់គិតថាជីវិតរបស់ពួកគាត់មានតំលៃ។ ពេលខ្លះក្រុមវុំាងសង់ធ្វើដំណើរតាមផ្លូវដើម្បីមើលពីស្ថានភាពរបស់ក្មេងៗដែលរើស សំរាម និងក្មេងៗសុំទាន សួរសុខទុក្ខអ្នកជំងឺនៅតាមមន្ទីពេទ្យ ជាពិសេសអ្នកជំងឺអេដ៏សដើម្បីបង្កើតទំនាក់ទំនងជាមួយពួកគេនិងលេង ជាមួយពួកគេ។ចំពោះខ្ញុំជាសមាជិកក្រុមវុំាងសង់មួយរួបខ្ងុំមាន អារម្មណ៏សប្បាយរីករាយខ្លាំងណាស់ដែលខ្ញុំ បានចំណាយពេលវេលាដ៏មានតំលៃបានទៅសួរសុខទុក្ខពួកគាត់ដែលខ្ញុំ មិនបានចំណាយលុយឬរបស់អ្វីដែលល្អអោយពួកគាត់ទេ មានតែសេចក្តីស្រលាញ់និងផ្តល់សេចក្តីសង្ឃឹមអោយពួកគាត់ តែបានធ្វើអោយពួកគាត់សប្បាយរីករាយ។ សកម្មភាពបែបនេះធ្វើអោយខ្ញុំចង់ជួយអ្នកក្រីក្រកាន់តែខ្លាំង ចង់លើកទឹកចិត្តពួកគាត់ចង់ ដោះស្រាយបញ្ហាអោយគាត់និងចង់លេងជាមួយកេ្មងៗដោយផ្តល់សេចក្តីស្រលាញ់ការលើកទឹកចិត្តដើម្បី អោយពួកគាត់គិតថាជិវិតរបស់ពួកគាត់មានតំលៃ។ ហើយជាចុងក្រាយខ្ញុំក៏មានសំនូមពរដល់អស់សមាជិក ក្រុមវុំាងសង់ ទាំងអស់ឲ្យចេះចំណាយពេលវេលាខ្លះសំរាប់ជួបពួកគាត់ កុំមានតែឈ្មោះជាសមាជិកក្រុមតែមិនហានចំណាយពេលខ្លះទៅសូរសុខទុក្ខជាមួយពួកគាត់នោះនិងសូមធ្វើដោយសេចក្តីស្រលាញ់និងការពេញចិត្ត។ សូមព្រះជាម្ចាស់គង់ជាមួយបងប្អូន និងផ្តល់សេចក្តីស្រលាញ់ សេចក្តីសង្ឃឹម ដល់អស់បងប្អូន គ្រប់ៗ គ្នា។ សូមអរគុណ....! |