បិទប្រកាសថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៣
ប្រធានសមាគមសន្តវិនសេនដឺប៉ូល ពិភពលោកបានចូលធ្វើបទសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ WISC-TV Channel 3000 ក្នុងខណៈដែលលោក Dr Michel Thio ត្រូវបានធ្វើការសម្ភាសន៍និងផ្សាយផ្ទាល់តាមរយៈកម្មវិធី For The Record. មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ដ៏សែនមានន័យនេះ លោក Dr Michel Thio បានបង្ហើបប្រាប់ ទៅនឹង អាយុកាល នៃការបង្កើតសមាគមនេះឡើង ជាមួយនឹងសមាជិកជាច្រើននៅបណ្តាប្រទេស ១៤៩ នៅលើពិភព លោក។ សូមចូលរួមស្តាប់នូវកិច្ចសម្ភាសន៍ដោយផ្ទាល់នៅលើគេហទំព័រទីនេះ ៖ http://famvin.org/en/2013/09/16/37036/?utm_source=FAMVIN&utm_medium=email&utm_campaign=ead1e1a00a-FAMILY_Daily_Email&utm_term=0_7b71ef2eff-ead1e1a00a-407314233
សារនេះគឺបានលើទឹកចិត្តដល់យើងដែលជាសមាជិកម្នាក់ៗ នៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលនេះគឺយើងកំពុង តែស្ថិតនៅក្នុងក្រុមសប្បុរសធម៌ដ៏ធំធេងមួយ ដែលកំពុងតែនឹងបន្តផ្សព្វផ្សាយក្តីស្រលាញ់ទៅកាន់មនុស្សទូទៅគ្រប់ ជាតិសាសន៍នៅទូទាំងពិភពលោក។ សូមអធិដ្ឋានដល់ព្រះជាម្ចាស់សម្រាប់ប្រទេសកម្ពុជាដែលនឹងមានការប្រជុំនៅថ្ងៃ ទី ២៤ ខាងមុខនេះ។

****************************************************************************************************************
បិទប្រកាស ១១ កញ្ញា ឆ្នាំ ២០១៣
និស្សិត១៥ នាក់ត្រូវបានជ្រើសរើសផ្តល់អាហាររូបករណ៍ដោយមណ្ឌលនិស្សិត
ព្រះសហគមន៍កាតូលិក និងមាន ៣ នាក់ជាបេក្ខភាពបំរុង
យើងខ្ញុំរាល់គ្នាសូមអធិដ្ឋានសម្រាប់និស្សិតទាំងអស់ដែលត្រូវបានព្រះជាម្ចាស់បង្ហាញផ្លូវ និងជ្រើសរើសដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
****************************************************************************************************************
បិទប្រកាស ១០ កញ្ញា ឆ្នាំ ២០១៣
សេចក្តីជូនដំណឹងពីសមាគមវិនសេនដឺប៉ូលកម្ពុជា
****************************************************************************************************************
បិទប្រកាសថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១២
វិនសេនដឺប៉ូលសន្តីកាតារីណា បានចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត
នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១២ ក្រុមសន្តវិនសេនដឺប៉ូលសន្តីកាតារីណា បាន
ចុះសួរសុខទុក្ខអ្នកជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬក៏យើងហៅថា មន្ទីរពេទ្យរូស្ស៊ី។ ក្រោមការចូលរូមយ៉ាងច្រើនកុះករពីសំណាក់សមាជិកស្ទើរតែទាំង អស់ដែលមាននៅក្នុងក្រុម បានបង្កនូបរិយាកាសយ៉ាងល្អប្រពៃ ដែលវាជាការជំរុញនិង ថែមទាំងបង្កើនសេចក្តីស្រលាញ់ទៅកាន់ពួកគាត់ដែលជាអ្នកជំងឹ។ ក្នុងឧកាសនោះ ផងដែរយើងក៏មានជាប់ជាមួយនូវអំណោយបន្តិចបន្តួចសម្រាប់បងប្អូនជាអ្នកជំងឺដែល កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះចំនួន ២០នាក់ ដែលក្នុងនោះម្នាក់ ទទួលបានរួមមាន ទឹកដោះគោឆៅពីរកំប៉ុង សាប៊ូលុចមួយដុំ ក្រូចកន្លះឡូផងដែរ។ នេះគឺជាពេលវេលាមូយ ដែលនិស្សិតយើងបាននៅជិតស្និទ្ធនិងសួរនាំពីរស្ថានភាព ដែលធ្វើឲ្យអ្នកជំងឺមានក្តីអំណរសប្បាយ ដោយមានអ្នកយកចិត្តទុកដាក់ជាមួយ មិនធ្វើឲ្យពួកគាត់មានអារម្មណ៍ឯកកោរនោះទេ។ បរិយាកាសនៃការចែករំលែកសេចក្តី ស្រលាញ់ដល់បងប្អូនជាអ្នកជំងឺបានប្រព្រឹត្តិទៅយ៉ាងរលូន និងមានការសហការគ្នា យ៉ាងអស់ពីកម្លាំងកាយចិត្តពីសមាជិកក្រុមម្នាក់ ៕

សកម្មភាពខ្លះពេលចុះសួរសុខទុក្ខ បើបងប្អូនចង់មើលរូបភាពបន្ថែម សូមស្វែងរកយើងតាម Facebook ( Ssvp saint katarina )
***************************************************************************
បិទប្រកាសថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២
|
ក្នុងព្រះរាជពិធីដង្ហែរព្រះបរមសពរបស់ព្រះបាទនរោត្តមសីហនុ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដែល ព្រះសពរបស់ព្រះអង្គត្រូវបានដង្ហែរចេញពីទីក្រុងប៉េងកាំងប្រទេសចិន មកកាន់ទឹកដីប្រទេសកម្ពុជាដែលជាទឹកដីកំ ណើតរបស់ព្រះអង្គនៅពេលរសៀល។ ព្រះសពរបស់ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុត្រូវបាននាំមកកាន់ កម្ពុជាដោយព្រះទីនាំងយន្តហោះរបស់រាជរដ្ឋាភិបាលចិន ដែលមានព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនី ព្រះម មហាក្សត្រយានីនរោត្តមមុនីនាថសីហនុ ព្រះញាតិវង្ស នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមន្រ្តីជាន់ខ្ពស់ របស់សាធារណៈរដ្ឋប្រជាមានិចិន មន្រ្តីនៃប្រទេសកម្ពុជា បានមកដល់ទឹកដីសុវណ្ណភូមិនៅរសៀលម៉ោងបីនៅព្រលាន យន្តហោះអន្តរជាតិពោធិ៍ចិនតុងក្រុងភ្នំពេញ។ ជាមួយនឹងការយាងដល់របស់ព្រះបរមសពរបស់ព្រះមហាវីរក្សត្ររបស់ ព្រះរាជាណាចក្រកម្ពុជា មន្ត្រីស្ថានទូត ថ្នាក់ដឹកនាំប្រទេស ក្រសួង ស្ថាបន័ អង្គការជាតិ អន្តរជាតិ បណ្តាសមាគម សិស្ស និស្សិត ព្រះសង្ឃ បណ្តាជនគ្រប់ស្រទាប់វណ្ណៈបានចូលរួមយ៉ាងច្រើនកុះកុរក្នុងក្បួនព្រះរាជពិធីដង្ហែរព្រះបរម សពរបស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រខ្មែរដែលប្រកបទៅដោយទុក្ខសោកយ៉ាងក្រៀមក្រំ និងមហិមារកទីបំផុតគ្មាន ចំពោះការបាត់បង់នូវព្រះហាក្សត្រព្រះបាទនរោត្តមសីហនុនៅពេលនេះ ដែលនេះគឺជាមហា ទុក្ខយ៉ាងក្រៀមក្រំរបស់ប្រជាជនទូទាំងព្រះរាជនគរកម្ពុជា។ រួមចំណែកក្នុងការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់ បង់ព្រះមហាវីរក្សត្ររបស់យើង យើងខ្ញុំទាំងអស់គ្នាដែលជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គមានក្តីវីបយោគនៅក្នុងឧរ៉ា ឥតឧបមារកអ្វីថ្លែងគ្មាន ព្រោះយើងមហាសែនស្តាយ និងនឹកឃើញនូវព្រះវីរភាព និងមហាស្នាព្រះហស្ថរបស់ព្រះអង្គ ដែលបានបន្សល់ទុកឲ្យកូនខ្មែរនូវការរួបរួមឯកភាពជាតិ សុខសន្តិភាពដែលមិនអាចកាត់ថ្លៃបាន។ មណ្ឌលនិស្សិតព្រះ សហគមន៍កាតូលិកដែលមានបងប្រុស Deigo ដែលជាអ្នកសម្របសម្រួលមណ្ឌល និងបងស្រី បុញ្ញាកា ដែលជាអ្នក គ្រប់គ្រងមណ្ឌលទាំងមូលបានដឹកនាំនិសិ្សតចូលរួម នៅក្នុងព្រះរាជពិធីសង្ហែរព្រះបរមសពរបស់ព្រះមហាវីរក្សត្រខ្មែរ នៅមុខព្រះបរមរាជវាំង។ លោក ឌី ស៊ីណា ជានិស្សិតឆ្នាំទីពីរផ្នែកពត័មានវិទ្យានៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញបាន មានប្រសាសន៍ថា លោកមានក្តីរន្ធត់ និងការលោកស្តាយជាពន់ប្រមាណចំពោះការបាត់បង់សម្តេចតា ដែលធ្វើឲ្យ លោកមានក្តីក្តុកក្តួលក្នុងអារម្មណ៍ជាពន់ប្រមាណ។ លោកបានបន្តថា នៅពេលដែលក្បួនរបស់ព្រះរាជសពកាន់តែខិត ជិតមកដល់ ធ្វើឲ្យលោកកាន់តែមានក្តីសង្វេគជាពន់ប្រមាណរកអ្វីថ្លែងគ្មាន ហើយពេលនេះហើយដែលធ្វើឲ្យលោក បានយល់ថាខ្មែរពិតជាស្រលាញ់ខ្មែរ ព្រោះប្រជាពលរដ្ឋមិនតិចជាងលាននាក់បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការ បង្ហាញនូវការចូលរួមក្នុងការរំលែកនូវមហាទុក្ខសោកនេះ។ ដូចគ្នានេះដែរយុវនិស្សិត ខុន ពិសិដ្ឋ ដែលជានិស្សិត ឆ្នាំទីពីរផ្នែកសេដ្ខកិច្ច នៅសាលកវិទ្យល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានថ្លែងទាំងអារម្មណ៍សោក ស្តាយចំពោះការបាត់បង់សម្តេចតា។ លោកបានឲ្យដឹងថា លោកហើយនឹងនិស្សិតឯទៀតៗនៅក្នុងមណ្ឌលបានត្រៀម ខ្លួនសម្រាប់ ការចូលរួមក្នុងមហាមរណៈទុក្ខនេះ លោកបានមកដល់និងអង្គុយក្រោមកំដៅព្រះអាទិត្យដ៏ក្តៅរហូតដល់ ពេលដែលព្រះបរមសពយាងមកដល់។ គាត់បានបន្តថា វាក្តៅខ្លាំងណាស់ ណាមួយស្អុះស្អាប់និង មនុស្សដែលនៅជុំវិញ សឹងតែរកខ្យល់ដកដង្ហើមគ្មាន ក៏ប៉ុន្តែយើងនូវតែមានក្តីអំណត់ក្នុងការរង់ចាំព្រះរាជក្បួនបរមសព ហើយពេលដែលព្រះ បរមសពមកដល់ទៀតសោតបានធ្វើឲ្យលោកមានក្តីសោកសង្រេងនិងអាលោះអាល័យ ស្តាយនៅកំពុលមនុស្សរបស់ កម្ពុជា។ ជាងនេះទៅទៀតលោក ថុន សុជាតិ ដែលជានិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅក្នុងសាលក វិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចក្នុងឆ្នាំ ២០១២ បានមានប្រសាសន៍ថា លោកមិនអាចទប់ទឹកភ្នែក បានទេនៅពេលដែលក្បួនដង្ហែរព្រះបរមសុខបានមកដល់ បានធ្វើឲ្យលោកមានក្តីអាលោះអាល័យគឺលោកបានបង់ ឪពុកដ៏ល្អម្នាក់បន្ថែមទៀត។ យ៉ាងណាមិញកញ្ញា ស្រីបុញ្ញកា បានប្រកាសប្រាប់ដល់អស់និស្សិតហើយក៏និងមានការ ពន្យារពេលក្នុងកម្មវិធីបើកវគ្គមណ្ឌលសម្រាប់ឆ្នាំសិក្សា ២០១២-២០១៣ ត្រូវធ្វើនៅថ្ងៃទី ០១ ខែវិច្ឆិកាវិញ ដើម្បីជាការ ចូលរួមក្នុងការកាន់ទុក្ខព្រះសពរបស់ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានបាត់បង់ព្រះជន្មនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ កន្លងទៅនេះ៕
រូបភាពខ្លះៗពីការសម្តែងមហាមរណៈទុក្ខ
***************************************************************************
បិទប្រកាសនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ១០១២
****************************************************************************************************************
ប្រកាសនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១២
****************************************************************************************************************
ប្រកាសនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២
ប្រកាសនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១២
សេចក្តីជូនដំណឹង
សូមគោរពអញ្ជើញលោកអភិបាល គីកេ ហ្វីការីដូ បងស្រីបុត្រីនៃមេត្តាករុណាសមាជិកក្រុមប្រឹក្សាជាតិនិង ប្រធាន ព្រមទាំងហិរញ្ញវត្ថុរបស់ក្រុមទាំងអស់ចូលរួមប្រជុំថ្នាក់ជាតិ។
កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែ កញ្ញា ឆ្នាំ ២០១២ និងថ្ងៃទី ២៤ ព្រឹកមានអភិបូជា
វេលាម៉ោង៖ ជួបជុំគ្នា ១:៣០ នាទី -៥:០០ នាទី ល្ងាច និងថ្ងៃទី ២៤ ព្រឹកមានអភិបូជា និងប្រជុំមួយព្រឹក
ទីកន្លែង៖ ព្រះវិហារផ្សារតូច ភ្នំពេញ
សូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមប្រជុំនេះ។
បញ្ជាក់៖
១. សូមយករបាយការណ៍សកម្មភាពពីខែ ១ ដល់ខែ ៦
២. សូមយករបាយការណ៍ចំណូលនិងចំណាយពីខែ ១ ដល់ ខែ៦
៣. សូមយករូបថតសកម្មភាព ( រូបថតថ្មីៗ)
៤. សូមយកសៀវភៅគណនេយ្យមកជាមួយផង
៥. សូមយកថវិកាផ្ញើរទៅបារំាង
មួយក្រុមអាចមកបានតែពីរនាក់ កក់លើសពីនេះ ក្រុមប្រឹក្សាជាតិមិនចេញថ្លៃធ្វើដំណើរនោះទេ ។
ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១២
លេខាសមាគមន វិនសិនដឺប៉ូលកម្ពុជា
ផាន គា
*************************************************************************************************************

ប្រកាសនៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១២
មណ្ឌលនិស្សិតបានសម្រេចចិត្តជ្រើសរើសនិស្សិតចំនួន ២១ នាក់ ដែលក្នុងនោះ
មាន ២ នាក់ជាប់ជាបេក្ខភាពបម្រុង
កាលពីពេលថ្មីៗកន្លងទៅនេះ មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ធ្វើការប្រលងជ្រើសរើសនិស្សិតសម្រាប់ការបន្តការសិក្សាថ្នាក់សាកល វិទ្យាល័យ ដូចដែលមណ្ឌលនេះបានដំណើរការជារៀងរាល់ឆ្នាំ។ តាមរយះការប្រលងលើនេះ ដែលប្រព្រឹត្តិទៅនៅងថ្ងៃទី ០៣ ខែកញ្ញា សម្រាប់សិស្សានិ សិស្សដែលមកពីភូមិភាគបាត់ដំបង និងថ្ងៃទី ០៤ ខែដដែល សម្រាប់សិស្សានិសិស្សដែលមកពីភូមិភាគភ្នំពេញ។ សិស្សដែលជាប់ថ្មីទាំងអស់ត្រូវមក មណ្ឌលនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០១២ ហើយនិស្សិតចាស់ដែលត្រូវបន្តការសិក្សារបស់ខ្លួនបន្តទៀត ត្រូវមកមណ្ឌលនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១២។