**************************************************************************
អំពីជំនួយបឋម
ខ្ញុំចង់ដឹងពី៖
១. តើផ្នែកនេះទទួលខុសត្រូវដោយនរណា?
២. តើផ្នែកនេះនិយាយអំពីអ្វី?
៣. គម្រោងថ្មីៗសម្រាប់ការអភិវឌ្ឍន៍ក្រុម
***************************************************************************************************************
១. តើផ្នែកនេះទទួលខុសត្រូវដោយនរណា?
២. តើផ្នែកនេះនិយាយអំពីអ្វី?
៣. គម្រោងថ្មីៗសម្រាប់ការអភិវឌ្ឍន៍ក្រុម
***************************************************************************************************************
សកម្មភាពក្នុងឆ្នាំ ២០១២-២០១៣
***************************************************************************************************************
បិទប្រកាសនៅថ្ងៃអាទិត្យទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១២
ប្រជាពលរដ្ឋប្រមាណជា ១៨ នាក់ដែលមកពី ៧ គ្រួសាររស់ នៅតំបន់ក្រីក្រមួយនៅម្តុំស្ទឹងមានជ័យក្រោយវត្តស្ទឹងមានជ័យបាន ទទួលការឧបត្ថមពី សមាគមវិនសេនដឺប៉ូលតាមរយៈសន្តីកាតារី ណានៅថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះ។ ក្នុងដំណើរ ដែលមានសមាជិក ១១ នាក់ពីក្រុមសន្តីកាតារីណា បានពាំនាំនូវអំ ណោយបន្តិចបន្តួច ដែលក្នុងនោះមានជាកញ្ចប់ខោអាវមួយចំនួន ធំដល់បងប្អូនទាំងអស់ដែលមួយគ្រួ សារទទួលបានកញ្ចប់ខោអាវមួយ ដែលក្នុងនោះមានទាំងខោអាវបុរសផង នារីរួមទាំង ខោអាវក្មេងៗផងដែល។
***************************************************************************************************************
បិទប្រកាសនៅថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ ២០១២
ដើមឆ្នាំសិក្សាកុមារពីរនាក់បានទទួលសម្ភារៈសិក្សា
ពីសមាគមនវិនសេនដឺប៉ូលតាមរយៈក្រុមសន្តីកាតារីណា
ពីសមាគមនវិនសេនដឺប៉ូលតាមរយៈក្រុមសន្តីកាតារីណា
ទន្ទឹមនឹងដើមឆ្នាំសិក្សាសម្រាប់សិក្សានុសិស្សនៅថ្នាក់បឋម ក៏ដូចជាភាពខ្វះខាតក្នុងការជួយឧបត្ថមកូនឲ្យទៅរៀននៅសាលារៀន អ្នកមីង ម៉ុំ សុភី ដែលត្រូវជាអាណាព្យាបាលរបស់កុមារី ច្រាំង ស្រីណយ បានបរិយាយទាំងអារម្មណ៍ត្រេកអរជាពន់ប្រមាណចំពោះក្រុមវិនសេនដឺប៉ូលដែលបាន ជួយទំនុកបម្រុងកូនរបស់គាត់ឲ្យបានរៀនសូត្របន្ត។ គាត់បានមានប្រសាសន៍ថា គាត់និងក្រុមគ្រួសារគឺជាអ្នកកំណើតនៅស្វាយរៀងទេ តែគាត់បាន ផ្លាស់ប្តូរទីលំនៅមកនៅក្រុងភ្នំពេញ មកនៅទីនេះគាត់មានការលំបាកខ្លាំងណាស់ ព្រោះការរកស៊ីរបស់គាត់បានមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ ស្រ្តីម្នាក់ដែលមានពិការរភាពជើងខាងឆ្វេងនេះដដែលបានមានប្រសាសន៍បន្ត គាត់មានកូនពីរនាក់ ប្រុសមួយស្រីមួយ ហើយកូនស្រីរបស់គាត់គឺ ស្រី ណយ នេះឯង។ យូរៗម្តងគាត់ចង់ឲ្យកូនរបស់គាត់ឈប់រៀនព្រោះគាត់គ្មានលទ្ធភាពទិញសម្ភារៈក៏ដូចជាការផ្គត់ផ្គង់សម្រាប់កូននោះទេ ក៏ប៉ុន្តែពេលនេះ គាត់មានសេចក្តីរីរាយយ៉ាងខ្លាំងចំពោះក្រុមរបស់យើងដែលបានជួយដល់កូនរបស់គាត់ គាត់សន្យាថានឹងជួយជំរុញបន្ថែម មិនឲ្យកូនឈប់រៀននោះទេ។ ស្រីណយ មានអាយុ ៨ ឆ្នាំ បច្ចុប្បន្នរៀននៅថ្នាក់ទីពីរនៅសាលាបឋមសិក្សាហ៊ុននាង នៅភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះផងដែរ អ្នកមីង អ៊ុំ សុន ដែលត្រូវជាម្តាយរបស់កុមារា ប៉ាក វិសាល បានសម្តែងទឹកមុខសប្បាយរីករាយពេលដែលកូនរបស់គាត់មាន សម្ភារៈ សិក្សានិងអាចចូលរៀនបានដូចកុមារដទៃ។ កុមារាខាងលើនេះរៀននៅថ្នាក់ទី ២ ហើយមានទីលំនៅជាមួយ ច្រាំង ស្រីណយ ដែរ។ ក្រុមវិនសេន ដឺប៉ូលសន្តីកាតារីណារបស់យើងបានទទួលថវិកាពីសមាគមនវិនសេនដឺប៉ូលកម្ពុជា ហើយយើងនិងមានគម្រោងបន្ថែមសម្រាប់ក្មេងៗដែលពុំមានលទ្ធ ភាពចូលរៀននៅសាលាដូចកុមារដទៃទៀត ទន្ទឹមនិងនោះយើងក៏មានការតាមដានការសិក្សារបស់ពួកគាត់រៀងរាល់ខែដែរ។
កុមារី ច្រាំង ស្រីណយ ពេលទទួលសម្ភារៈសិក្សាពីសមាគនសន្តវិនសេនដឺប៉ូលសន្តីកាតារីណា។ សម្ភារៈទាំងនោះរួមមាន កាបូបមួយ សៀវភៅសរសេរ ៨ ក្បាល ដបទឹកមួយ ប៊ិច..... សូមអធិដ្ឋាន សម្រាប់គាត់សូមឲ្យគាត់មានសេចក្តីសង្ឃឹម និងការតស៊ូក្នុងជីវិត។
កុមារា ប៉ាក វិសាល ពេលទទួលសម្ភារៈសិក្សាពីសមាគនសន្តវិនសេនដឺប៉ូលសន្តីកាតារីណា។ សម្ភារៈ ទាំងនោះរួមមាន កាបូបមួយ សៀវភៅសរសេរ ៨ ក្បាល ដបទឹកមួយ ប៊ិច បន្ទាត់...... សូមអធិដ្ឋាន សម្រាប់គាត់ សូមឲ្យគាត់មានសេចក្តីសង្ឃឹមនិងការតស៊ូ។