សំណាក់ធម៌នៅកំពង់ចាម ២០១២
ថ្ងៃទី ១៦ ដល់ ១៨ ខែមិថុនា ក្រុមរបស់យើងបានចូលរួមកម្មវិធីសំណាក់ធម៌នៅកំពង់ចាមដែលមានការចូលរួមពីបណ្តាសមាជិកក្រុមវ៉ាំងសង់ ទាំងអស់ដែលមកពីភូមិភាគភ្នំពេញ។ ក្នុងអង្គសិក្ខាសាលាពីកម្មវិធីសំណាក់ធម៌នោះផងដែរក៏មានការអញ្ជើញចូលរួមពីលោកឪពុក ហ្រ្វង់ស័រ ដែលបាន ផ្តល់បទពិសោធន៍និងផ្តល់ឲ្យយើងកាន់តែយល់ច្បាស់ពីអត្ថន័យរបស់ក្រុមវ៉ាំងសង់ និងការងារដែលយើងត្រូវធ្វើ។ មិនតែប៉ុណ្ណោះអង្គសិក្ខាសាលាក៏មាន វត្តមានរបស់លោក ផាន បូរ៉ា ដែលជាប្រធានវ៉ាំងសង់ទូទាំងប្រទេសបានបង្ហាញពីបទពិសោធន៍សម្រាប់ការប្រជុំក្រុមវ៉ាំងសង់អន្តរជាតិនៅប្រទេសភីលី ភីន និងផលលំបាកដែលជួប្រទៈកំឡុងពេលដែលដឹកនាំក្រុមចុះប្រតិបត្តិការងារផងដែរ។ លោកគ្រូ នឿន ជាអ្នកសម្របសម្រួសក្នុងសិក្ខាសាលានេះផង ដែរនោះក៏បានបង្ហាញយើងអំពីគុណភាពនៃក្រុម និងដំណើរការរបស់ក្រុម។ ស្ថិតនៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាលរវាងសមាជិកក្រុមវ៉ាំងសង់ដឺប៉ូល នៅក្នុងភូមិភាគភ្នំពេញបានបង្កឲ្យសមាជិកម្នាក់ៗកាន់តែយល់ពីអត្ថន័យនៃក្តីស្រលាញ់ពីព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា ក៏ដូចជាអ្នកក្រីក្រផងដែរ។ ទទ្ទឹមនោះយើងក៏មានដំណើរកំសាន្តទៅផ្សាររាត្រីនៅទីរួមខេត្តកំពង់ចាម ហើយនឹងទៅលេងនៅកោះប៉ែន ដែលជាទឹកដីដ៏ស្រស់បំព្រងដែលយើងអាច មើលឃើញពីទិដ្ឋភាពនៃស្ពានដ៏វែងអន្លាយ( ស្ពានគីសូណា )ប្រចាំខេត្តផងដែរ។
សកម្មភាពនៅក្នុងអង្គសិក្ខាសាលា
សកម្មភាពខ្លះនៃដំណើរកំសាន្ត